សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ - កម្ពុជា

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ - កម្ពុជា|attribut_html

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាគ្រឹះស្ថានឧត្ដមសិក្សាដ៏មានវ័យចំណាស់ជាងគេនៅកម្ពុជា។ គ្រឹះស្ថាននេះទទួលនិស្សិតជាង ១៨០០០ នាក់ចាប់ពីថ្នាក់ឧត្ដមនិងក្រោយឧត្ដម។

RUPP ជាគ្រឹះស្ថានតែមួយគត់ដែលផ្គត់ផ្គង់ជំនាញដល់បញ្ញវន្ដ ក្នុងវិស័យជាច្រើនរួមមានវិទ្យាសាស្ត្រ វិស្វកម្ម មនុស្សសាស្ត្រនិងសង្គមសាស្ត្រ រួមទាំងការបណ្ដុះបណ្ដាលលក្ខណៈវិជ្ជាជីវៈខាងព័ត៌មានវិទ្យា អេឡិកត្រូនិក ចិត្តសាស្ត្រ និងទេសចរណ៍។ RUPP ក៏ផ្ដល់ជូនផងដែរនូវសញ្ញាបត្រភាសាបរទេសនិងកម្មវិធីអន្តរជាតិក្នុងវិស័យសង្គមសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

កម្មវត្ថុរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញរួមមាន៖
• លើកកម្ពស់ធនធានមនុស្សកម្រិតស្តង់ដាប្រកបដោយសមត្ថភាព (ចំណេះដឹង សមត្ថភាព គុណធម៌ និងឥរិយាបថ)។
• លើកកម្ពស់កម្រិតឧត្ដមភាពខាងការសិក្សានិងស្រាវជ្រាវ។

RUPP អភិវឌ្ឍខ្លួនជាមួយនឹងមហិច្ឆតាក្នុងការឈានឡើងដល់កម្រិតស្ថាប័ន​ឈានមុខក្នុងវិស័យអប់រំ STIM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

ដោយសារតែជោគជ័យដ៏ជាក់ច្បាស់របស់ខ្លួន RUPP គឺជាសាកលវិទ្យាល័យទីមួយដែលជាសមាជិកពេញសិទ្ធិរបស់បណ្ដាញសាកលវិទ្យាល័យអាស៊ាន និងសមាជិករបស់ទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង។

RRPP បានចុះអនុសារណៈយោគយល់ចំនួនសរុប ១០៥ ជាមួយសាកលវិទ្យាល័យអន្តរជាតិនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។ លើសពីនេះ RUPP បានបង្កើតកម្មវិធីបម្លាស់ប្ដូរសម្រាប់បុគ្គលិកខ្លួន និងអាហារូបករណ៍សម្រាប់សាស្ត្រាចារ្យនិងនិស្សិតដើម្បីឱ្យពួកគាត់អាចបង្កើនបទពិសោធន៍ និងអាចសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនៅឯបរទេស។

ដោយសារសហគមន៍អាស៊ាន ២០១៥ RUPP ត្រៀមនឹងបង្កើត ACTS (ASEAN Credit Transfer System – ប្រព័ន្ធផ្ទេរក្រេឌីតអាស៊ាន) ដើម្បីផ្ដល់ជូននិស្សិតនិងបុគ្គលិករបស់ខ្លួននូវឱកាសធ្វើការផ្លាស់ប្ដូរជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសនៅអឺរ៉ុបជាដៃគូដែលប្រើប្រាស់ប្រព័ន្ធ ECTS។

តួនាទីរបស់ RUPP ក្នុងគម្រោង

RUPP នឹងធ្វើការដោយសហការជាមួយ RUFA NIE MoEY និង MoCFA នៅក្នុងសកម្មភាពដូចតទៅ៖ 
• តាក់តែងមគ្គុទ្ទេសក៍ពិស្ដារស្ដីពីការស្រាវជ្រាវនិងនវានុវត្តដោយ​ផ្ដោតលើវិស័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនិងគរុកោសល្យភាសា
• ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ការត្រិះរិះពិចារណាដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត។

បុគ្គលិក RUPP នឹងទទួលបានការបណ្ដុះបណ្ដាលដែលផ្ដល់ជូននៅក្នុងក្របខណ្​ឌនៃដំណាក់កាល​អភិវឌ្ឍន៍គម្រោង (WP2, WP3, WP4)។

RUPP នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោង​តាមរយៈគណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មាធិការតាមដាន។

សូមចូលមើលគេហទំព័ររបស់ RUPP www.rupp.edu.kh


ដៃគូ