សាកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ - កម្ពុជា

សាកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ - កម្ពុជា|attribut_html

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈស្ថិតក្រោមឱវាទរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាគ្រឹះស្ថានសិក្សាមួយក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សា​ដ៏មានវ័យចំណាស់ជាងគេនៅកម្ពុជា។ ពីដើមដំបូង RUFA មានឈ្មោះថាសាលារចនា (សាលារចនា គឺជាឈ្មោះផ្លូវការពេលដែលសាលានេះបើកដំបូង) ដែលបានបើកទ្វារនៅឆ្នាំ១៩១៧ នៅក្នុងបរិវេណអតីតរោងជាងរបស់ព្រះបរមរាជរាំង។

ចាប់តាំងពីឆ្នាំ១៩៦៥ មក RUFA រួមមានប្រាំមហាវិទ្យាល័យ៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយកម្ម មហាវិទ្យាល័យនាដសាស្រ្ត មហាវិទ្យាតូរតន្រ្តី និងមហាវិទ្យាល័យសិល្បៈសូនរូប។ ចាប់តាំងពីពេលបើកទ្វារឡើងវិញនៅឆ្នាំ១៩៨៩ មក បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម RUFA បានបណ្ដុះបណ្ដាលដល់បញ្ញាវន្តចំនួន ២៦៤៧ រូបដែលបច្ចុប្បន្នកំពុងបំពេញ​ការងារក្នុង​វិស័យអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌នៅកម្ពុជា។

បេសកកម្មបីចម្បងរបស់ RUFA គឺ ទី១) បណ្ដុះបណ្ដាលសិល្បករ ស្ថាបត្យករ និងបុរាណវិទូជំនាន់ថ្មី។ ទី២) ដឹកនាំការស្រាវជ្រាវក្នុងវិស័យវប្បធម៌និងសិល្បៈក្នុងគោល​ដៅពង្រីកចំណេះដឹងតាមរយៈការរុករកថ្មីៗនិងបច្ចេកវិទ្យាទំនើប។ ទី៣) ថែរក្សាទេព្យកោសល្យនិងច្នៃប្រឌិតថ្មីក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈសម្រាប់ការអប់រំ។ គោលដៅរបស់ RUFA គឺចូលរួមក្នុងការងារអភិរក្សទម្រង់​​​ផ្សេងៗនិងការបង្ហាញ​សិល្បៈនិងវប្បធម៌ សម្របសម្រួលការងាររបស់អ្នកឯកទេស និងចូលរួមក្នុងការអភិវឌ្ឍប្រទេស។

RUFA មានមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌និងវិទ្យាសាស្ត្រមួយដែលធ្វើការ​លើការប្រមូលនិងចងក្រងឯកសារនិងអភិវឌ្ឍន៍សកម្មភាពស្រាវជ្រាវអំពីវប្បធម៌ខ្មែរ។ បេសកកម្មចម្បងរបស់មជ្ឈមណ្ឌលនេះគឺចូលរួមជ្រោមជ្រែងសាកលវិទ្យាល័យក្នុងការឈានទៅសម្រេចគោលនយោបាយរបស់ខ្លួន។ ក៏ប៉ុន្តែ សាស្ត្រាចារ្យនិងនិស្សិតមិនបានទទួល​ការបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រស្រាវជ្រាវនិងតាក់តែងគម្រោងទេ។

តួនាទីរបស់ RUFA នៅក្នុងគម្រោង

RUFA នឹងធ្វើការដោយសហការជាមួយ RUPP NIE MoEY និង MoCFA នៅក្នុងសកម្មភាពដូចតទៅ៖
• តាក់តែងមគ្គុទ្ទេសក៍ពិស្ដារស្ដីពីការស្រាវជ្រាវនិងនវានុវត្តដោយផ្ដោតលើវិស័យ​សង្គមសាស្ត្រនិងមនុស្សសាស្ត្រនិងគរុកោសល្យភាសា
• ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ការត្រិះរិះពិចារណាដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត។

បុគ្គលិក RUFA នឹងទទួលបានការបណ្ដុះបណ្ដាលដែល​​ផ្ដល់ជូននៅក្នុងក្របខ័ណ្ឌនៃ​ដំណាក់កាល​អភិវឌ្ឍន៍គម្រោង (WP2, WP3, WP4)។

RUFA នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាម​រយៈគណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មាធិការតាមដាន។
សូមចូលមើលគេហទំព័ររបស់ RUFA www.rufa.edu.kh


ដៃគូ