សាកលវិទ្យាល័យ​ឡេតូនី

សាកលវិទ្យាល័យ​ឡេតូនី|attribut_html

សាកលវិទ្យាល័យលេតូនីជាមួយនឹងនិស្សិតចំនួន១៥០០០ នាក់ មហាវិទ្យាល័យចំនួន១៣ និងវិទ្យាស្ថានស្រាវជ្រាវច្រើនជាង២០ គឺជាសាកលវិទ្យាល័យសាធារណៈពហុជំនាញដ៏ធំមួយនៃបណ្ដុំរដ្ឋបាល់ទិក ដែលកម្មវិធីសិក្សានិងសមត្ថភាពស្រាវជ្រាវស្ថិតនៅក្នុងវិស័យមនុស្សសាស្ត្រ សង្គមសាស្ត្រ វិទ្យាសាស្ត្រធម្មជាតិនិងវេជ្ជសាស្ត្រ។

ដោយសារដំណើរការអន្តរជាតូបនីយកម្ម សាកលវិទ្យាល័យលេតូនីព្យាយាមឈានទៅសម្រេចស្តង់ដាអន្តរជាតិខ្ពស់បំផុតក្នុងការសិក្សានិងស្រាវជ្រាវ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិនិងកិត្តិសព្ទរបស់ខ្លួនលើឆាកអន្តរជាតិ។ ចំនួនដ៏ច្រើននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនិងអនុសញ្ញាErasmus ដែលជាការបង្ហាញដ៏គួរឱ្យជឿទុកចិត្តមួយ។

ការអនុវត្តវិធានការសម្រាប់ការធ្វើទំនើបកម្មសាកលវិទ្យាល័យលេតូនីមានគោលដៅប្រកបដោយមហិច្ឆតារួមមាន ការសិក្សាផ្អែកលើលទ្ធផល ការផ្ដល់ភាពជឿជាក់លើគ្រប់កម្មវិធីសិក្សា គំរូហិរញ្ញប្បទានថ្នាក់ជាតិ ការលើកកម្ពស់គុណភាព រួមទាំងការកែតម្រូវជាអចិន្ត្រៃយ៍កម្មវិធីសិក្សាដើម្បីឆ្លើយតបបានត្រឹមត្រូវនឹងទីផ្សារការងារ ការសង្កត់ធ្ងន់លើទំនាក់ទំនងរវាងការអប់រំ ស្រាវជ្រាវ និងក្រុមហ៊ុន-សហគ្រាស។ ការស្រាវជ្រាវត្រូវបានធ្វើឡើងផងដែរនៅក្នុងវិស័យបណ្ដុះបណ្ដាលក្នុងនាមជាភ្នាក់ងារសកម្មសម្រាប់នវានុវត្តន៍ កំណើន និងឧត្ដមភាព។

ការបង្រៀនភាសានិងវប្បធម៌នៅតែជាវិស័យអាទិភាពរបស់សាកលវិទ្យាល័យលេតូនី ជាពិសេសនៅមហាវិទ្យាល័យមនុស្សសាស្ត្រ ដែលមានដេប៉ាតឺម៉ង់ភាសានិងវប្បធម៌ក្រុមប្រទេសបាល់ត៍ ស្លាវ រ៉ូម៉ានី អាល្លឺម៉ង់ អង់គ្លេស និងការសិក្សាភាសានិងវប្បធម៌អាស៊ីនិងបូព៌ាប្រទេស។ ការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើងក្នុងវិស័យភាសាវិទ្យានិងគរុកោសល្យ។ ដោយសារមានការបើកចំហយ៉ាងខ្លាំងចំពោះសហប្រតិបត្តិការអន្តរជាតិ សាកលវិទ្យាល័យលេតូនីចាត់ទុកគម្រោងដែលកំពុងនិយាយនេះថាជាឱកាសដ៏ឧត្តុង្គឧត្ដម​មួយក្នុងការអភិវឌ្ឍភាពជាដៃគូនៅក្នុងសហគមន៍អាស៊ាន។

វិស័យជំនាញ

• ចំណេះដឹងស៊ីជម្រៅអំពីវិធីសាស្ត្រស្រាវជ្រាវខាងមនុស្សសាស្ត្រ
• បទពិសោធន៍ខាងទំនាក់ទំនងអន្តរវប្បធម៌ក្នុងវិស័យអប់រំនិងសិក្សា គ្រប់គ្រងក្រុមនិងការទូត
• បទពិសោធន៍ខាងការស្រាវជ្រាវក្នុងវិស័យភាសាវិទ្យា គរុកោសល្យសម្រាប់ភាសានិងទំនាក់ទំនង
• ជំនាញឯកទេសខាងការបង្រៀនភាសាសម្រាប់អនុវត្តន៍ក្នុងបរិបទផ្សេងៗ៖ គតិយុត្ត ជំនួញ វេជ្ជសាស្ត្រ។ល។
• ការស្រាវជ្រាវខាងសង្គមវិទ្យា នយោបាយ ភាសាវិទ្យា បទដ្ឋាន និងភាពចម្រុះនៃភាសា។

តួនាទីរបស់សាកលវិទ្យាល័យ (UL) លេតូនីក្នុងគម្រោង

សាកលវិទ្យាល័យ UL នឹងធានារ៉ាប់រងការបណ្ដុះបណ្ដាលជាប្រយោជន៍ដល់ RUFA, RUPP និង NIE អំពីប្រធានបទដូចតទៅ៖
• វិធីសាស្ត្រស្រាវជ្រាវនិងនវានុវត្តន៍ខាងមនុស្សសាស្ត្រដែលផ្ដោតជាពិសេសលើ​វិធីសាស្ត្របង្រៀនភាសា។

UL នឹងផ្ដល់ជូននូវចំណេះជំនាញដល់ដៃគូ RUFA, RUPP និង NIE នៅក្នុងសកម្មភាពដូចខាងក្រោម៖
• ការរៀបចំមគ្គុទ្ទេសក៍ពិស្ដារអំពីការស្រាវជ្រាវនិងនវានុវត្តដោយផ្ដោតជាពិសេស​លើវិស័យមនុស្សសាស្ត្រនិងបច្ចេកទេសបង្រៀនភាសា
• ការបង្កើតមជ្ឈមណ្ឌលសា្រវជ្រាវអន្តរសាកលវិទ្យាល័យខាងមនុស្សសាស្ត្រ

UL នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាមរយៈ​គណៈកម្មការ​គ្រប់គ្រងនិងដឹកនាំនិងគណៈកម្មការតាមដាន។

សូមចូលមើលគេហទំព័ររបស់សាកលវិទ្យាល័យលេតូនី www.lu.lv


ដៃគូ