វិទ្យាស្ថាន​ជាតិ​អប់រំ - កម្ពុជា

វិទ្យាស្ថាន​ជាតិ​អប់រំ - កម្ពុជា|attribut_html

វិទ្យាស្ថានជាតិអប់រំ (NIE) ទទួលរ៉ាប់រងការបណ្ដុះបណ្ដាលដំបូងដល់សាស្ត្រាចារ្យថ្នាក់មធ្យមសិក្សានិងសាស្ត្រាចារ្យភាសាបារាំងថ្នាក់អនុវិទ្យាល័យ (Bac + 2) ការបណ្ដុះបណ្ដាលបន្តសម្រាប់សាស្ត្រាចារ្យមធ្យមសិក្សា មន្ត្រីគ្រប់គ្រង នាយកសាលា បណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់ខាងរដ្ឋបាលអប់រំនិងបណ្ដុះបណ្ដាលអធិការិក។

ការបណ្ដុះបណ្ដាលដំបូងសម្រាប់គ្រូមធ្យមសិក្សាមានរយៈពេល ១ ឆ្នាំ ចំណែកការបណ្ដុះបណ្ដាលគ្រូភាសាបារាំងសម្រាប់អនុវិទ្យាល័យមានរយៈពេល ២ ឆ្នាំ។

ការបណ្ដុះបណ្ដាលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអប់រំមានរយៈពេល ២ ឆ្នាំ និងការបណ្ដុះបណ្ដាលអធិការិកវិញមានរយៈពេល ១ ឆ្នាំ។

ជារៀងរាល់ឆ្នាំ NIE បណ្ដុះបណ្ដាលអនាគតគ្រូវិទ្យាល័យ ចំនួនចន្លោះពី ៨០០ ទៅ ១២០០ នាក់, គ្រូវិទ្យាល័យពី ៤០ ទៅ ៧៥ នាក់, និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ពី ២០ ទៅ ៤០ នាក់ និងអធិការិកអប់រំពី ១០០ ទៅ ២៥០ នាក់។

NIE ក៏ធ្វើការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រក្នុងវិស័យអប់រំផងដែរ។ និស្សិតធ្វើបទបង្ហាញពីការងារស្រាវជ្រាវរបស់ពួកគាត់ នៅឆមាសទី២។

ជារៀងរាល់ឆ្នាំ គ្រូបង្គោលនៅ NIE ចូលរួមក្នុងសិក្ខាសាលា សន្និសីទ សិក្ខាសាលាបណ្ដុះបណ្ដាលគរុកោសល្យ ការស្រាវជ្រាវជាច្រើននៅក្នុងប្រទេសនិងបរទេស។

NIE មានសាលាបឋមសិក្សាអនុវត្តន៍មួយ វិទ្យាល័យអនុវត្តន៍មួយ បណ្ណាល័យមួយ បន្ទប់ពិសោធន៍មួយ មជ្ឈមណ្ឌលធនធានឯកសារហ្រ្វង់កូហ្វូនមួយ។

មុខវិជ្ជាដែលបង្រៀននៅ NIE រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាអង់គ្លេស បារាំង ប្រវត្តិវិទ្យា ភូមិវិទ្យា វិទ្យាសាស្ត្រផែនដី ព័ត៌មានវិទ្យា សីលធម៌ សេដ្ឋកិច្ច កសិកម្ម អគ្គិសនី អេឡិចត្រូនិក មេកានិក កសិកម្មចិញ្ចឹមនិងធារាសាស្ត្រ។

វិស័យជំនាញ

• បណ្ដុះបណ្ដាលដំបូងសម្រាប់គ្រូបង្រៀន
• បណ្ដុះបណ្ដាលដំបូងសម្រាប់មន្ត្រីគ្រប់គ្រងអប់រំ
• បណ្ដុះបណ្ដាលបន្តសម្រាប់គ្រូនិងមន្ត្រីគ្រប់គ្រងអប់រំ
• គ្រប់គ្រងនិងការរៀបចំផែនការអប់រំ។

តួនាទីរបស់ NIE នៅក្នុងគម្រោង

NIE នឹងធ្វើការដោយសហការជាមួយ RUFA, RUPP, NIE MoEY និង MoCFA នៅក្នុងសកម្មភាពដូចតទៅ៖
• តាក់តែងមគ្គុទ្ទេសក៍ពិស្ដារស្ដីពីការស្រាវជ្រាវនិងនវានុវត្តដោយ​ផ្ដោតលើវិស័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនិងគរុកោសល្យភាសា
• ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ការត្រិះរិះពិចារណាដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត។

បុគ្គលិក NIE នឹងទទួលបានការបណ្ដុះបណ្ដាលដែលផ្ដល់ជូននៅក្នុង​ក្របខណ្ឌនៃដំណាក់កាលអភិវឌ្ឍន៍គម្រោង (WP2, WP3, WP4)។

NIE នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាមរយៈ​គណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំ និងគណៈកម្មាធិការតាមដាន។

សូមចូលមើលគេហទំព័ររបស់វិទ្យាស្ថានជាតិអប់រំ www.nie.edu.kh


ដៃគូ