ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ - កម្ពុជា

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ - កម្ពុជា|attribut_html

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (MoCFA) មានបេសកកម្មការងារនិងអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។

MoCFA បង្កើតឡើងដំបូងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំចាប់តាំង
​ពីទសវត្សរ៍ឆ្នាំ៦០ មានអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមួយ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ អគ្គនាយកដ្ឋានបេតិកភណ្ឌ រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាលពីរ៖ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្រៅពីប្រាសាទនានាដែលស្ថិតក្នុងបញ្ជីបេតិភណ្ឌរូបី ក្រសួងក៏មានភារៈអភិរក្សបេតិកភណ្ឌអរូបីជាច្រើនទម្រង់ ដូចជាតូរតន្ត្រី របាំ ល្ខោន រួមទាំងទំនាមទម្លាប់ប្រពៃណីផងដែរ។

នៅក្នុងទស្សនវិស័យនៃកិច្ចការពារនិងអភិរក្សនេះ ក្រសួងចូលរួមក្នុងការលើកកម្ពស់ លើកទឹកចិត្ត និងពង្រីកសកម្មភាពវប្បធម៌ ក្នុងការផលិតស្នាដៃសិល្បៈថ្មីឱ្យបានសម្បូរបែប និងក្នុងការផ្សព្វផ្សាយផលិតផលវប្បធម៌ខ្មែរ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ដោយចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងក្នុងការកាត់បន្ថយភាពក្រីក្រ។

ដោយមានការគាំទ្រពីបណ្ដាញការិយាល័យតាមតំបន់និងខេត្ត MoCFA ធ្វើការដើម្បីបង្កើនសកម្មភាពវប្បធម៌ ការអនុវត្តច្បាប់ស្ដីពីការអភិរក្សបេតិកភណ្ឌវប្បធម៌ ភាពទាក់ទាញផ្នែកទេសចរណ៍ និងបញ្ជ្រាបប្រជាជនអំពីតម្លៃនៃវប្បធម៌របស់ពួកគាត់និងអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ច។

វិស័យជំនាញ

តួនាទីរបស់ MoCFA នៅក្នុងគម្រោង

MoCFA នឹងជួយជ្រោមជ្រែងនិងផ្ដល់ចំណេះជំនាញខ្លួនដល់ RUFA, RUPP និង NIE ក្នុងសកម្មភាពដូចតទៅ៖
• តាក់តែងមគ្គុទ្ទេសក៍ពិស្ដារស្ដីពីការស្រាវជ្រាវនិងនវានុវត្តដោយ​ផ្ដោតលើវិស័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនិងគរុកោសល្យភាសា
• បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរសាកលវិទ្យាល័យ
• ត្រិះរិះពិចារណាដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត។

បុគ្គលិក MoCFA នឹងទទួលបានការបណ្ដុះបណ្ដាលដែលផ្ដល់ជូននៅក្នុងក្របខណ្ឌនៃដំណាក់កាលអភិវឌ្ឍន៍គម្រោង (WP2, WP4)។

MoCFA នឹងចូលរួមក្នុងសកម្មភាពទាំងអស់និងក្នុងការតាមដានគម្រោងតាមរយៈគណៈកម្មាធិការគ្រប់គ្រងនិងដឹកនាំនិងគណៈកម្មាធិការតាមដាន។

សូមចូលមើលគេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ www.mcfa.gov.kh


ដៃគូ